ការការពារគណនី

ដំបូងត្រូវប្រាកដថា អ្នកមានការការពារប្រឆាំងនឹងមេរោគនៅលើឧបករណ៍របស់អ្នក។ បន្ទាប់មកចូល Yandex.Passport ហើយបំពេញចំណុចដូចខាងក្រោម៖

  1. នៅក្នុងផ្នែក អ៊ីមែល និងលេខទូរសព្ទ សូមលុបលេខទូរសព្ទ និងអាសយដ្ឋានអ៊ីមែលទាំងអស់ដែលមិនមែនជារបស់អ្នក ហើយភ្ជាប់លេខបច្ចុប្បន្នរបស់អ្នកជាមួយគណនីរបស់អ្នក។
  2. នៅក្នុងផ្នែក ឧបករណ៍ និងប្រវត្តិចូល សូមបិទឧបករណ៍ទាំងអស់ដែលមិនមែនជារបស់អ្នក លុបកម្មវិធីដែលមិនស្គាល់ ហើយចុចប៊ូតុង មិនមែនខ្ញុំ ដើម្បីធ្វើសញ្ញាសម្គាល់លើសកម្មភាព​ទាំងអស់ដែលមិនមែនជារបស់អ្នក។
  3. នៅក្នុងផ្នែក ការចូល និងពាក្យសម្ងាត់ សូមប្ដូរពាក្យសម្ងាត់របស់អ្នក ហើយរៀបចំដាក់ការផ្ទៀងផ្ទាត់ពីរជាន់។

សូមមើល ផ្នែកជំនួយរបស់​ Yandex.Passport សម្រាប់ព័ត៌មានបន្ថែមអំពីសុវត្ថិភាព និងពាក្យសម្ងាត់រឹងមាំ។