គិតថ្លៃពីរដង
ប្រសិនបើអ្នកបានដាក់សំណើជិះជាមួយការបង់ប្រាក់តាមកាត ហើយវិធីបង់ប្រាក់មិនត្រូវបានផ្លាស់ប្តូរទេ ទឹកប្រាក់នឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិ។ អ្នកមិនចាំបាច់ឱ្យសាច់ប្រាក់ទៅអ្នកបើកបរទេ។
ប្រសិនបើអ្នកបង់ជាសាច់ប្រាក់ហើយបង់តាមកាតទៀតដោយចៃដន្យ សូមសាកល្បងទូរសព្ទទៅអ្នកបើកបរក្នុងរយៈពេល 24 ម៉ោងដោយប្រើប៊ូតុងនៅក្នុងប្រវត្តិកុម្ម៉ង់របស់អ្នក។
ពេលខ្លះធនាគាររបស់អ្នកអាចនឹងជូនដំណឹងទៅអ្នកអំពីការគិតថ្លៃពីរដាច់ដោយឡែកពីគ្នា ដោយសារតែដំបូងទឹកប្រាក់ត្រូវបានបង្កកនៅលើកាតរបស់អ្នក បន្ទាប់មកបានកាត់ទឹកប្រាក់នៅពេលក្រោយ។ ពិនិត្យរបាយការណ៍ធនាគាររបស់អ្នក ដើម្បីប្រាកដថាមិនមានការគិតថ្លៃបន្ថែមទេ។
ប្រសិនបើអ្នកមានសំណួរផ្សេងទៀតអំពីការបង់ប្រាក់ សូមប្រាប់យើងឱ្យបានដឹង! យើងនឹងរីករាយជួយអ្នក។